(ភ្នំពេញ)៖ នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ០១៖២០នាទី នៅចំណុចផ្លូវបេតុង ស្ថិតនៅភូមិព្រៃល្វា សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី២ នៃអធិការដ្ឋាននគរបាលពោធិ៍សែនជ័យ បានឃាត់ខ្លួនជនសង្ស័យ ០២នាក់ ពាក់ព័ន្ធករណីប៉ុនប៉ងប្រព្រឹត្តអំពើលួច និងកាន់កាប់អាវុធដោយខុសច្បាប់ (ដាវដែកកែច្នៃ ដែកទីប និងកូនកាំបិត ដែកកាប់ ដុំថ្ម និងជំពាមកៅស៊ូ)។
ជនសង្ស័យទាំង ០៣នាក់ រួមមាន៖ ទី១.ឈ្មោះ ជួប រ៉ូ ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ទី២.ឈ្មោះ ឃឹម ណារុង ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ និងទី៣.ឈ្មោះ ភាព បញ្ញា ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ។
សម្ភារដកហូត រួមមាន៖ ដាវដែកកែច្នៃចំនួន ០១ដើម, ដំបងទីបចំនួន ០១ដើម, កូនកាំបិតចំនួន ០១ដើម, ដែកកាប់ចំនួន ០២ដើម និងជំពាមកៅស៊ូចំនួន ០២ដើម។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី២ កសាងសុំនុំរឿងបញ្ជូនទៅផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការតាមនីតិវិធី៕

