Day: May 18, 2026

រកឃើញសពម្តាយ និងកូន ២នាក់ ដែលស្លាប់ក្នុងហេតុការណ៍លិចទូកស្មាច់នៅក្រុងកែប

(កែប)៖ នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦នេះ កម្លាំងចម្រុះដឹកនាំដោយ លោក ហ៊ួរ មិថុនា អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកែប បានរកឃើញសពមនុស្ស ០៣នាក់ ដែលជាម្តាយ និងកូនប្រុស ០២នាក់ បន្ទាប់ពីស្លាប់បាត់បង់ជីវិត ក្នុងហេតុការណ៍លិចទូកស្មាច់ ០១គ្រឿង ខណៈចេញទៅរកងាវ នៅចំណុចឃ្លងអូរក្រសារ ស្ថិតក្នុងសង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប កាលពីរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦។ ក្នុងឱកាសនោះ អាជ្ញាធរ និងក្រុមការងារ បានសម្តែងការចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសារសព…

ឃាត់ខ្លួនជនសង្ស័យម្នាក់នៅស្រុកបាទី ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនចំនួន ២៧កញ្ចប់

(តាកែវ)៖ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ១៦៖២០នាទី ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ លោកវរសេនីយ៍ទោ មូល សារ៉ាត់ អធិការនៃអធិការដ្ឋាននគរបាលស្រុកបាទី បានបញ្ជាកម្លាំងផ្នែកប្រឆាំងបទល្មើសគ្រឿងញៀន ធ្វើការចុះល្បាតតាមភូមិសាស្ត្រសំខាន់ៗ។ លុះមកដល់ចំណុចភូមិត្រពាំងត្រាវ ឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ បានជួបមុខសញ្ញាគួរឱ្យសង្ស័យចំនួន ០១នាក់ ហើយបានហៅមកធ្វើការឆែកឆេរ ជាក់ស្ដែងកម្លាំងបានរកឃើញម្សៅក្រាមសថ្លា សង្ស័យជាសារធាតុញៀនចំនួន ២៧កញ្ចប់ ទូរស័ព្ទចំនួន ០១គ្រឿង និងសម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួន។ ជនសង្ស័យមានឈ្មោះ…

You missed