ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីប្រើប្រាស់នូវឯកសណ្ឋានជាអាទិ៍ ដែលមានភាពប្រហាក់ប្រហែលគ្នានឹងនគរបាល ឬយោធា
(ភ្នំពេញ)៖ នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល ១០:៣០នាទីព្រឹក កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលបឹងធំ នៃអធិការដ្ឋាននគរបាលខណ្ឌកំបូល បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីប្រើប្រាស់នូវឯកសណ្ឋានជាអាទិ៍ ដែលមានភាពប្រហាក់ប្រហែលគ្នា និងនគរបាល ឬយោធា ប្រព្រឹត្តល្មើសនៅចំណុចបុរី លី រ៉ានី ភូមិព្រៃតាកែ សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦។ ជនសង្ស័យឈ្មោះ ង៉ែត ចាន់យ៉ា ភេទស្រី អាយុ ២១ឆ្នាំ មុខរបរនៅផ្ទះ…
