(ស្រុកស្អាង/ខេត្តកណ្តាល) ប្រជាពលរដ្ឋបានរាយការណ៍មក អង្គភាពសារព័ត៌មានយើងឲ្យដឹងថា គិតចាប់តាំងពីរដូវប្រកាសបិទនេសាទ រហូតបេីកឲ្យនេសាទ ពួកគាត់សង្កេតឃើញ នៅចំណុចបឹងចុងព្រែកចិន.ចុងព្រែកតាអុក.ចុងព្រែករាំង និងបឹងខ្ពស់ ព្រមទាំងទីតាំងជាច្រើនទៀត ក្នុងមូលដ្ឋានស្រុកស្អាង មានបទល្មើសនេសាទ ច្រើនស្អេកស្កះពេញផ្ទៃបឹង សឹងតែរកផ្លូវបើកទូក ទៅមុខមិនរួចទេ។ ពួកគាត់បន្តថាបទល្មើសទាំងនោះកើតមានតាំងតែពីរមុនខែតុលាមកម្ល៉េះ គឺក្នុងរដូវបិទការនេសាទរហូតមកដល់បច្ចុប្បន្ននេះ មិនដែលឃើញមានមន្រ្តីជលផលស្រុកស្អាង...
