ប្រធានបទកំពុងផ្ទុះ «ស្រូវចុះថោក» ជាកំហុសអ្នកណា ? អ្នកណាអាចដោះស្រាយបញ្ហានេះបាន ? អ្នកណាអ្នកទទួលខុសត្រូវ ?
ប៉ុន្មានថ្ងៃកន្លងមកនេះ បានបែកធ្លាយតាមបណ្តាញសង្គមហ្វេសប៊ុក ពាក់ព័ន្ធរឿងឈ្មួញទិញស្រូវផ្តាច់មុខតាមខេត្ត ‘អ្នកនាំពាក្យក្រសួងកសិកម្មថា សង្ស័យគេប្រឌិតឡើង.? លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម បានសរសេរផុសនៅលេីទំព័រហ្វេសប៊ុករបស់លោកថា ក្រសួងកសិកម្មកំពុងផ្ទៀងផ្ទាត់ព័ត៌មានរឿងបែកធ្លាយថាមានអ្នកម៉ៅផ្តាច់ទិញស្រូវតាមខេត្ត។ សូមផ្តល់អត្តសញ្ញាណអ្នកផ្តាច់មុខនោះ ដើម្បីក្រសួងចាត់វិធានការតាមផ្លូវច្បាប់ភ្លាមៗ។ លោកបានមានប្រសាសន៍ថា ក្រសួងតែងតែនៅជាមួយកសិករយើងជានិច្ច!«សហគមន៍កសិកម្មទំនើប»គឺជាជម្រើសប្រសើរបំផុតដើម្បីការពារកសិករពីហានិភ័យប្រែប្រួលថ្លៃទីផ្សារ៕
