(ខេត្តកណ្តាល) បទល្មើសនេសាទដ៏ធំមហិមានេះបានកើតមានជារៀងរាល់ឆ្នាំ ហើយក្នុងឆ្នាំ២០២៥នេះ ក្រុមឈ្មួញជនជាតិវៀតណាមបានធ្វើសកម្មភាពចាប់តាំងពីក្នុងអំឡុងរដូវបិទនេសាទរហូតដល់ពេលនេះ តែមិនត្រូវបានបង្ក្រាបនោះទេ នេះបេីតាមការបញ្ជាក់ប្រាប់ពីសំណាក់ប្រជាពលរដ្ឋ ហេីយនៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រុមអ្នកសារព័ត៌មានយើងបានចុះទៅយកព័ត៌មាន ហេីយក៏បានជិះទូកទៅផ្តិតយករូបភាពដោយផ្ទាល់ បានឃេីញជាក់ស្តែងតែម្តង។ សហគមន៍មច្ឆារជាតិសណ្តារ អតីតដែនឡូតិ៍នេសាទលេខ.១១ ឃុំក្អមសំណ ស្រុកលើកដែក ខេត្តកណ្តាល...
Month: November 2025
(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ស៊ាង ធារិទ្ធ អគ្គស្នងការរងនគរបាលជាតិ ដែលប្រើប្រាស់ពាក្យពេចន៍ និងកាយវិការមិនសមរម្យលើមន្ត្រីក្រោមឱវាទ ត្រូវបានក្រសួងមហាផ្ទៃ សម្រេចអនុវត្តវិន័យតាមបទវិន័យនគរបាលជាតិកម្ពុជា ជាធរមាន។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងមហាផ្ទៃ។ ក្នុងសេចក្តីប្រកាស អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបញ្ជាក់ឱ្យដឹងថា «ក្រោយពី មានការផ្សព្វផ្សាយតាមបណ្តាញសង្គម...
(សម្តេចហ៊ុនម៉ាណែត) ខ្ញុំសូមថ្កោលទោសចំពោះការប្រើប្រាស់អំពើហិង្សារបស់ភាគីថៃមកលើប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជានៅភូមិព្រៃចាន់ នាល្ងាចថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ ដែលបណ្តាលឱ្យប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជារបួស៣នាក់ និងស្លាប់បាត់បង់ជីវិត ១នាក់។ ទង្វើនេះ គឺផ្ទុយទៅនឹងស្មារតីមនុស្សធម៌ ក៏ដូចជាការឯកភាពគ្នាកន្លងមកក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ជាពិសេស ការឯកភាពឱ្យយន្តការ គណៈកម្មាការចម្រុះព្រំដែន (JBC)...
លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមសម្តែងការសោកស្តាយចំពោះឧបទ្ទវហេតុនៃការផ្ទុះគ្រាប់មីនដែលបណ្តាលឱ្យកងទ័ពថៃមួយចំនួនរងរបួសនៅពេលដើរល្បាតចូលតំបន់ចម្ការមីនចាស់ដែលបន្សល់ទុកពីសង្គ្រាមស៊ីវិលរបស់កម្ពុជា កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥។ ជាមួយគ្នានេះ ក្រសួងការពារជាតិកត់សម្គាល់ឃើញថា...
នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៥ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌបានទទួលពាក្យបណ្តឹងរបស់ឈ្មោះ ឯក រិទ្ធីវណ្ណ ភេទប្រុស ដោយមានជនមិនស្គាល់អត្តសញ្ញាណ០១ក្រុម បានកាត់សោរចូលនៅផ្ទះរបស់ខ្លួនស្ថិតនៅបុរីម៉ន ដានី គម្រោង២០ ផ្ទះលេខ៣៨ ផ្លូវលេខ០២ ភូមិស្វាយ សង្កាត់ស្នារ ខណ្ឌកំបូល រាជធានីភ្នំពេញ។...
(ស្រុកស្អាង/ខេត្តកណ្តាល) ប្រជាពលរដ្ឋបានរាយការណ៍មក អង្គភាពសារព័ត៌មានយើងឲ្យដឹងថា គិតចាប់តាំងពីរដូវប្រកាសបិទនេសាទ រហូតបេីកឲ្យនេសាទ ពួកគាត់សង្កេតឃើញ នៅចំណុចបឹងចុងព្រែកចិន.ចុងព្រែកតាអុក.ចុងព្រែករាំង និងបឹងខ្ពស់ ព្រមទាំងទីតាំងជាច្រើនទៀត ក្នុងមូលដ្ឋានស្រុកស្អាង មានបទល្មើសនេសាទ ច្រើនស្អេកស្កះពេញផ្ទៃបឹង សឹងតែរកផ្លូវបើកទូក ទៅមុខមិនរួចទេ។ ពួកគាត់បន្តថាបទល្មើសទាំងនោះកើតមានតាំងតែពីរមុនខែតុលាមកម្ល៉េះ គឺក្នុងរដូវបិទការនេសាទរហូតមកដល់បច្ចុប្បន្ននេះ មិនដែលឃើញមានមន្រ្តីជលផលស្រុកស្អាង...
ប៉ុន្មានថ្ងៃកន្លងមកនេះ បានបែកធ្លាយតាមបណ្តាញសង្គមហ្វេសប៊ុក ពាក់ព័ន្ធរឿងឈ្មួញទិញស្រូវផ្តាច់មុខតាមខេត្ត ‘អ្នកនាំពាក្យក្រសួងកសិកម្មថា សង្ស័យគេប្រឌិតឡើង.? លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម បានសរសេរផុសនៅលេីទំព័រហ្វេសប៊ុករបស់លោកថា ក្រសួងកសិកម្មកំពុងផ្ទៀងផ្ទាត់ព័ត៌មានរឿងបែកធ្លាយថាមានអ្នកម៉ៅផ្តាច់ទិញស្រូវតាមខេត្ត។ សូមផ្តល់អត្តសញ្ញាណអ្នកផ្តាច់មុខនោះ ដើម្បីក្រសួងចាត់វិធានការតាមផ្លូវច្បាប់ភ្លាមៗ។ លោកបានមានប្រសាសន៍ថា ក្រសួងតែងតែនៅជាមួយកសិករយើងជានិច្ច!«សហគមន៍កសិកម្មទំនើប»គឺជាជម្រើសប្រសើរបំផុតដើម្បីការពារកសិករពីហានិភ័យប្រែប្រួលថ្លៃទីផ្សារ៕
