(ខេត្តកណ្តាល) ទីតាំងសម្ងួតថ្នាំកាតាបមួយកន្លែងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ២១ ក្នុងភូមិព្រែកតាកេរ ឃុំកោះធំ (ខ) ស្រុកកោះធំ ខេត្តកណ្តាល កំពុងបានដំណេីរការជាលក្ខណៈអាថិ៍កំបាំង ដែលតាមប្រភពប្រជាពលរដ្ឋនៅជិតទីតាំងនោះ(សូមមិនបញ្ចេញឈ្មោះ)បានបង្ហេីបប្រាប់អង្គភាពសារព័ត៌មានយេីងថា សិប្បកម្មមួយទីតាំងនេះ សង្ស័យតែគ្មានច្បាប់អនុញ្ញាតនោះទេ តែគ្រាន់តែដាក់ស្លាកថា សិប្បកម្មសម្ងួតថ្នាំកាតាប ដេីម្បីបំភាន់ភ្នែកមហាជន និងដេីម្បីគេចមិនបង់ពន្ធជូនរដ្ឋតែប៉ុណ្ណោះ ។ ប្រភពបានបង្ហេីបប្រាប់បន្ថែមថា...
