(កណ្តាល)៖ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលកំពង់ភ្នំ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចកាត់ខ្សែភ្លើង និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅភូមិកំពង់ពោធិ៍ ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១១៖២០នាទី ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ នៅលើដីរបស់ជនរងគ្រោះ ស្ថិតក្នុងភូមិកំពង់ពោធិ៍។
ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនមានឈ្មោះ សឿន សំណាង ហៅ ផ្លយ ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិកំពង់ពោធិ៍ ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល។ លទ្ធផលធ្វើតេស្តទឹកនោម បង្ហាញថា មានសារធាតុញៀនវិជ្ជមាន (+)។
សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន៖
-បង្គោលបំពង់ដែក ប្រវែង ៦ម៉ែត្រ ១ដើម
-ខ្សែភ្លើងញូម ប្រវែង ២៥ម៉ែត្រ
-កណ្តៀវផ្លែដែក ដងជ័រ ១ដើម
-កង់ ១គ្រឿង។
បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានឃាត់ខ្លួននៅផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលស្រុកលើកដែក ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

