ប្រជាពលលរដ្ឋខ្មែរ ដែលចំណាកស្រុក អាចស្នើសុំផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរដំបូង និងស្នើសុំផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរទុតិយតា (បន្តសុពលភាព បាត់បង់ និងខូចខាត) តាមបណ្តាស្នងការដ្ឋាននគរបាល រាជធានី ខេត្ត ណាមួយក៏បានដោយពុំចាំបាច់ត្រឡប់ទៅលំនៅឋានដើមឡើយ។
*ឯកសារសម្រាប់ការស្នើសុំអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរដំបូង ៖
– សេចក្តីចម្លងសំបុត្រកំណើត ឬសេចក្តីចម្លងសំបុត្របញ្ជាក់កំណើត និង
– ឯកសារសម្គាល់ការស្នាក់នៅ (សៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ ឬលិខិតបញ្ជាក់ទីលំនៅ)។
*ឯកសារសម្រាប់ការស្នើសុំបន្តសុពលភាពអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ៖
– អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរដែលអស់សុពលភាព ឬសុពលភាពនៅតិចជាង ១៨០ថ្ងៃ
– ចំពោះករណីផ្លាស់ប្តូរអាសយដ្ឋានថ្មី (អចិន្ត្រៃយ៍) សូមភ្ជាប់មកជាមួយនូវឯកសារសម្គាល់ការស្នាក់នៅ (សៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ ឬលិខិតបញ្ជាក់ទីលំនៅ នៃលំនៅឋានថ្មី)។
*ឯកសារស្នើសុំអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ដែលបាត់បង់ ឬខូចខាត ៖
– ករណីបាត់បង់ សូមភ្ជាប់មកជាមួយនូវពាក្យបណ្ដឹងអំពីការបាត់បង់
– ករណីខូចខាត សូមភ្ជាប់មកជាមួយអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ដែលខូចខាតមកជាមួយ។

