(ខេត្តកណ្តាល) ប្រជាពលរដ្ឋចំនួន២ភូមិ គឺភូមិឬស្សីស្រុក និងឬស្សីស្រុក២ ក្នុងឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល មានសេចក្តីរីករាយត្រេកអរ ដោយបាន ឯកឧត្តមអភិបាល ខេត្តកណ្តាល សម្រេចស្តារព្រែកមួយខ្សែ ដែលត្រូវបានជនខិលខូច លុបដីបំពាន យកជាកម្មសិទ្ធិផ្ទាល់ខ្លួន ជាច្រេីនឆ្នាំ ហេីយបានបង្ករឲ្យមានផលប៉ះពាល់ ទឹកលិចភូមិស្ថាន សាលារៀន ព្រមទាំងផលដំណាំកសិផល របស់ពួកគាត់ជាច្រេីនគ្រួសារ អស់រយៈកាលជាច្រើនឆ្នាំមកហើយ ។

បេីយោងប្រសាសន៍របស់លោកនាយកសាលាបឋមសិក្សា ឬស្សីស្រុក បានឲ្យក្រុមអ្នកសារព័ត៌មាន យេីងដឹងកាលពីព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ នេះថា ដោយសារតែមានការចាក់ដីលុបព្រែកបិទផ្លូវទឹក ទេីបធ្វេីឲ្យមានទឹកលិចក្នុងបរិវេណសាលារៀន ជារៀងរាល់ឆ្នាំ ដោយមានការដក់ទឹករាប់ខែ និងបង្កឲ្យមានហានិភ័យដល់សិស្សានុសិស្ស ដែលសិក្សាក្នុងសាលានេះ ព្រមទាំងបរិស្ថានមិនល្អ កេីតដង្កូវទឹកមូសខ្លា បង្កឲ្យសិស្ស តែងតែជួបបញ្ហាសុខភាពជាដេីម ។ល។

លោកនាយកសាលាបឋម សិក្សាឬស្សីស្រុកក៏បានសូមថ្លែងអំណរគុណ ទៅដល់ថ្នាក់ដឹកនាំ ជាពិសេស ឯកឧត្តមអភិបាល ខេត្តកណ្តាល ដែលបានយកចិត្តទុកដាក់ ជួយស្តារព្រែកនិងចាក់ដីបន្ថែមក្នុងបរិវេណសាលា បឋមសិក្សាឬស្សីស្រុក ដេីម្បីបង្កើតជាសួនច្បារ ព្រមទាំងកន្លែងលេងកីឡា ដល់សិស្សានុសិស្ស បានលេងកំសាន្ត ផងដែរ ។

ស្ថិតក្នុងពេលជាមួយគ្នានេះ ប្រជាពលរដ្ឋចំនួន២ភូមិ ប្រមាណជាងមួយរយនាក់ បានចូលរួមអបអរសាទរ ក្នុងចំណាត់ការ របស់ឯកឧត្តម អភិបាលខេត្តកណ្តាល ក្នុងការស្តារព្រែក ដេីម្បីរំដោះរាល់ការជន់លិច និងបានអនុវត្តយ៉ាងម៉ឺងម៉ាត់ ចំពោះជនខិលខូច ដែលបានបំពាន ចាក់ដីលុបព្រែ យកធ្វេីជាកម្មសិទ្ធិផ្ទាល់ខ្លួន ហេីយមិនអនុញ្ញាត ឲ្យមានការធ្វេីបែបនេះ បន្តទៀតឡើយ ។

ប្រជាពលរដ្ឋ ក៏បានថ្លែងអំណរអរគុណ ទៅដល់ថ្នាក់ដឹកនាំ ជាពិសេសប្រមុខរាជរដ្ឋាភិបាល មានសម្តេចអគ្គ សេនាបតីតេជោ ហ៊ុន សែន និង សម្តេច បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានយកចិត្តទុកដាក់ ចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន កន្លែងណាដែលប្រជាពលរដ្ឋ ជួបទុក្ខលំបាក កន្លែងនោះតែងតែមាននថ្នាក់ដឹកនាំកំពូល  របស់យេីងជានិច្ច៕

 

ដោយ : សេរីភាព ចក្រវាល ញូស៍

 

By Kaim Vandy

គេហទំព័រ សេរីភាព ចក្រវាល ញូស៍ សូមស្វាគមន៍!

Leave a Reply

Your email address will not be published. Required fields are marked *

You missed