មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ៖ នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ ក្រុមការងារមន្ទីរទេសចរណ៍បានចូលរួមសហការជាមួយអាជ្ញាធរ និងវិស័យឯកជនទទួលស្វាគមន៍ដំណើរមកដល់នាវាទេសចរណ៍ VIKING VENUS សញ្ជាតិ NORWAY មានបណ្ដោយប្រវែង២២៨.៣០ម៉ែត្រ និងទទឹងប្រវែង២៨.៨០ម៉ែត្រ ជម្រៅ៦.៦៥ម៉ែត្រ ធ្វើដំណើមកពីប្រទេសវៀតណាម បានចូលចតនៅកំពង់ផែក្រុងព្រះសីហនុ វេលាម៉ោង ០៧:០០នាទី និងចេញទៅប្រទេសថៃវិញនៅវេលាម៉ោង១៤:០០ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ មាន ភ្ញៀវទេសចរសរុប ៨០៨នាក់ ស្រី ៤២៣នាក់ មាន២០សញ្ជាតិ នាវិកចំនួន ៤៦៣នាក់ ស្រី ១១០នាក់ មាន ៤០សញ្ជាតិ។ ភ្ញៀវទេសចរភាគច្រើនជនជាតិអាមេរិក ៦៧១នាក់ កាណាដា ៥៨នាក់ ។ គោលដៅភ្ញៀវទេសចរទៅទស្សនាមានរមណីយដ្ឋានឆ្នេរក្នុងក្រុង វត្តអារាម និងផ្សារលើជាដេីម៕

By Kaim Vandy

គេហទំព័រ សេរីភាព ចក្រវាល ញូស៍ សូមស្វាគមន៍!

Leave a Reply

Your email address will not be published. Required fields are marked *

You missed