(សៀមរាប) រំុព័ទ្ធដោយដើមឈើធំៗ និងស្លែពណ៌បៃតង ខ្លោងទ្វារខ្មោចកំពុងសំងំលាក់ខ្លួនក្នុងព្រៃជាមួយនឹងធម្មជាតិដ៏ស្រស់បំព្រង នារដូវវស្សា។ ធ្លាប់តែស្ងប់ស្ងាត់ ខ្លោងទ្វារខ្មោចប្រែទៅជាអ៊ូអរឡើងបន្តិច ដោយសារតែទេសចរចាប់អារម្មណ៍ចម្លាក់ថ្ម ពាសដោយស្លែបៃតងខ្ចី។ ចម្លាក់តូចៗនេះ ហាក់បីដូចជាមានសក់ ពេលដែលស្លែដុះនៅពីលើ។ ការណ៍នេះ បានក្លាយជាទស្សនីយភាពមួយដ៏ស្រស់ស្អាត និងទាក់ទាញភ្ញៀវទេសចរទៅទស្សនាខ្លោងទ្វារខ្មោច ក្នុងតំបន់អង្គរធំ។

សូមជម្រាបផងដែរថា ខ្លោងទ្វារខ្មោច គឺជាខ្លោងទ្វារមួយក្នុងចំណោមខ្លោងទ្វារទាំង៥នៃរាជធានីក្រុងអង្គរធំ ដែលស្ថិតនៅទិសខាងកើត។ ជាធម្មតាខ្លោងទ្វារខ្មោចនេះ ពុំសូវមានអ្នកធ្វើដំណើរចេញចូលដូចខ្លោងទ្វារឯទៀតឡើយ៕

Oplus_131072
Oplus_131072
Oplus_131072
Oplus_131072
Oplus_131072
Oplus_131072
Oplus_131072
Oplus_131072
Oplus_131072
Oplus_131072

 

By Kaim Vandy

គេហទំព័រ សេរីភាព ចក្រវាល ញូស៍ សូមស្វាគមន៍!

Leave a Reply

Your email address will not be published. Required fields are marked *

You missed