សហរដ្ឋអាម៉េរិក៖ ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី២៤ ខែកក្កដា អ្នកនាំពាក្យក្រសួងការបរទេសអាម៉េរិក លោក ថូមមី ភីហ្គត (Tommy Pigott) បានប្រាប់ថា សហរដ្ឋអាម៉េរិកកំពុងជំរុញឱ្យកម្ពុជា និងថៃ ត្រូវបញ្ឈប់ជាបន្ទាន់នូវអរិភាពនៃជម្លោះរវាងភាគីទាំងពីរ ។
អ្នកនាំពាក្យរូបនេះ បានរៀបរាប់ថា «យើងក៏មានក្ដីព្រួយបារម្ភជាខ្លាំង ចំពោះស្ថានភាពជម្លោះដែលកំពុងកើនឡើងនៅតាមព្រំដែនកម្ពុជា-ថៃ ហើយមានការសោកស្ដាយយ៉ាងខ្លាំងចំពោះរបាយការណ៍គ្រោះថ្នាក់ចំពោះជនស៊ីវិល។ សហរដ្ឋអាម៉េរិក ជំរុញឱ្យភាគីជម្លោះបញ្ឈប់ជាបន្ទាន់នូវអរិភាព, ការពារជនស៊ីវិល និងដោះស្រាយជម្លោះដោយសន្តិវិធី ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Reuters Connect | រូបភាព៖ X’s Tommy Pigott/ Nicholas Pratt on Commercial Risk/ Tang Chhin Sothy/ AFP

