នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ៥:០០នាទីព្រឹក នៅចំណុចផ្លូវបេតុង ស្ថិតនៅភូមិព្រៃទា២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ មានករណីកាប់យកផ្លាកលេខម៉ូតូ (ធ្វើឱ្យខូចខាតទ្រព្យសម្បត្តិអ្នកដទៃ) កើតឡើងបង្កដោយជនសង្ស័យ ០៥នាក់។ បន្ទាប់ពីកើតហេតុ សមត្ថកិច្ចបានស្រាវជ្រាវ និងជនសង្ស័យចំនួន ០៥នាក់។
ឃាត់ខ្លួនជនសង្ស័យចំនួន ០៥នាក់៖
១.ឈ្មោះ ហ៊ុយ ហាំប៉ាលី ភេទប្រុស មុខរបរ មិនពិតប្រាកដ។
២.ឈ្មោះ ភក្រ័្ក គីមហេង ហៅ ជាតិ ភេទប្រុស មុខរបរ មិនប្រាកដ។
៣.ឈ្មោះ លឹម មនោរិទ្ធ ភេទប្រុស មុខរបរ មិនប្រាកដ។
៤.ឈ្មោះ វ៉ាន់ ណារ៉ូត ភេទ ប្រុស មុខរបរ មិនប្រាកដ ។
៥.ឈ្មោះ ថន រើន ភេទប្រុស មុខរបរ មិនប្រាកដ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ សមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕

