(កណ្ដាល)៖ ដោយអនុវត្តតាមបទបញ្ជាចង្អុលដឹកនាំដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានដឹកនាំសហការី អញ្ជើញចុះត្រួតពិនិត្យស្ថានភាពប៉ុស្តិ៍និងសំណេះសំណាល សួរសុខទុក្ខ ដល់កងកម្លាំងនគរបាលនៅតាមបណ្តាប៉ុស្តិ៍នគរបាលរដ្ឋបាលចំនួន ៥ប៉ុស្តិ៍ នៃស្រុកស្អាង ដែលស្ថិតនៅប៉ែកខាងកើតទន្លេបាសាក់ រួមមាន៖
១-ប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយប្រទាល
២-ប៉ុស្តិ៍នគរបាលរដ្ឋបាលត្រើយស្លា
៣-ប៉ុស្តិ៍នគរបាលរដ្ឋបាលតាលន់
៤-ប៉ុស្តិ៍នគរបាលរដ្ឋបាលប្រាសាទ
៥-ប៉ុស្តិ៍នគរបាលរដ្ឋបាលខ្ពប។
ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោស្នងការ បានណែនាំដល់បណ្តាប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ៥ខាងលើ ឱ្យយកចិត្តទុកដាក់លើការងារដូចខាងក្រោម៖
– ត្រូវថែរៀបចំប៉ុស្តិ៍ឱ្យមានសោភ័ណភាព បរិស្ថាន អនាម័យ ទាំងកន្លែងធ្វើការ និងកន្លែងស្នាក់នៅហូបចុក។
– ត្រូវធ្វើការគ្រប់គ្រងកម្លាំងឱ្យបានត្រឹមត្រូវច្បាស់លាស់ ចំពោះបញ្ជីវត្តមានត្រូវធ្វើជាសៀវភៅប្រចាំខែនីមួយៗ។
– ការងារភស្តុភារគ្រប់គ្រង ទុកដាក់សម្ភារៈ អាវុធ, មធ្យោបាយ, អាគារស្នាក់ការ , សម្ភារៈបម្រើឱ្យកិច្ចប្រតិបត្តិការ។
– ការងារសន្តិសុខ និងការបម្រើសេវាសាធារណៈ។
– ការងារព្រហ្មទណ្ឌគ្រប់គ្រងមុខសញ្ញា បទល្មើសគ្រប់ប្រភេទ (ធ្វើជាបញ្ជីគ្រប់គ្រងមុខសញ្ញា)។
– ការងារគ្រប់គ្រងស្ថិតិប្រជាពលរដ្ឋចុះបញ្ជីការស្នាក់នៅ និងគ្រប់គ្រងការ ស្នាក់នៅរបស់ ជនបរទេស។
-ទទួលយកសំណូមពរ និងចំណុចខ្វះខាតរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាល ដើម្បីសិក្សាដកបទពិសោធន៍ និងរកដំណោះស្រាយ៕

