នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានចេញសេចក្តីប្រកាសស្វែងរកប្រជាពលរដ្ឋ ដែលជាម្ចាស់ផ្លាកលេខរថយន្តចំនួន ៤គ្រឿង ដើម្បីអញ្ជើញមកដាក់ពាក្យបណ្តឹង និងទទួលយកផ្លាកលេខត្រឡប់ទៅប្រើប្រាស់វិញ។
ផ្លាកលេខដែលត្រូវស្វែងរក រួមមាន៖ ភ្នំពេញ 2BS-2370, ភ្នំពេញ 2AO-4219, ភ្នំពេញ 2BG-8201, ភ្នំពេញ 3F-6820។
ប្រជាពលរដ្ឋដែលជាម្ចាស់ផ្លាកលេខខាងលើ អាចទំនាក់ទំនងមកលោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ តាមលេខទូរស័ព្ទ 011 949 797 ឬលេខប្រចាំការរបស់នាយកដ្ឋាន 095 350 092 ដើម្បីបំពេញនីតិវិធី និងទទួលយកផ្លាកលេខត្រឡប់ទៅប្រើប្រាស់វិញ៕

