សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានខមមិននៅក្នុងសាររបស់សម្តេចថា៖ «ការបង្ហោះរបស់ខ្ញុំថ្ងៃនេះចង់ដឹងថាពួកចោរឈ្លានពានវាចូលមករំខាន Facebook របៀបណាខ្លះ? តាមរយៈការចូលមករំខានយើងអាចវាយតម្លៃបានថា មានការចាត់តាំងយ៉ាងច្បាស់ពីមេដឹកនាំនៅក្រុងបាងកកដើម្បីចូលមករំខាន។ ការបង្ករហេតុមិនមែនគ្រាន់តែធ្វើការឈ្លានពានទឹកដីទេ សូម្បីតែ Facebook ក៏វាមករំខានដែរ។ រឿងនេះយើងអាចវាយតម្លៃបាន គឺពួកគេកំពុងផ្ទេរពីជម្លោះផ្ទៃក្នុងមកជាជម្លោះជាមួយកម្ពុជាទៅវិញ។ តែទោះពួកអ្នកប្រឹងដល់កំរិតណាក៏ជម្លោះដណ្តើមអំណាចមិនអាចរលត់បានដែរ។ តាមការស្មានរបស់ខ្ញុំ...
