(កណ្ដាល)៖ ព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ដឹកនាំកងកម្លាំង មន្ទីរជំនាញ និងអាជ្ញាធរស្រុកពញាឮ ចុះពិនិត្យស្ថានភាពទឹកជំនន់ទឹកភ្លៀង បាននឹងកំពុងជន់ឡើងយ៉ាងខ្លាំង ក្នុងភូមិសាស្ត្រឃុំឈ្វាំង និងឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល។
ឯកឧត្ដម គួច ចំរើន អភិបាលខេត្តកណ្តាល បានសូមបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់រងផលប៉ះពាល់ បង្កើនការប្រុងប្រយ័ត្នខ្ពស់ ចែវទូក ឬធ្វើដំណើរដោយប្រុងប្រយ័ត្ន មើលថែទាំកូនចៅតូចៗឱ្យបានល្អ ចៀសវាងការលង់ទឹក និងប្រយ័ត្នប្រយែងចំពោះសត្វអាសិរពិសផ្សេងៗ៕
ប្រភព៖ រដ្ឋបាលខេត្តកណ្ដាល

