(ឧត្តរមានជ័យ)៖ កម្លាំងនគរបាលខេត្តឧត្តរមានជ័យ បានស្រាវជ្រាវ និងបង្ក្រាបមុខសញ្ញាជនសង្ស័យដែលធ្វើសកម្មភាពលួចកាត់ខ្សែភ្លើង និងលួចម៉ាស៊ីនភ្លើងយ៉ាងសកម្មក្នុងស្រុកអន្លង់វែង ដោយឃាត់ខ្លួនជនសង្ស័យចំនួន ៩នាក់។
ប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ៤៖០០នាទីរសៀល នៅភូមិលំទងថ្មី ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដឹកនាំដោយលោកវរសេនីយ៍ឯក ស៊ូ នូវ អធិការនគរបាលស្រុកអន្លង់វែង ក្រោមការដឹកនាំបញ្ជារបស់លោកវរសេនីយ៍ឯក ហម ភិរក្ស ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ និងអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្ត។
ជនសង្ស័យដែលត្រូវបានឃាត់ខ្លួន រួមមាន៖
១. ឈ្មោះ ចក់ ដេវីត ភេទប្រុស អាយុ ១៩ឆ្នាំ។
២. ឈ្មោះ រី រដ្ឋា ភេទប្រុស អាយុ ២៥ឆ្នាំ។
៣. ឈ្មោះ យ៉ា រី ភេទប្រុស អាយុ ២៩ឆ្នាំ។
៤. ឈ្មោះ ឈី ប៊ុនស្រេង ភេទប្រុស អាយុ ២៩ឆ្នាំ។
៥. ឈ្មោះ តាំង កុសល់ ហៅ «តឿធំ» ភេទប្រុស អាយុ ៣១ឆ្នាំ។
៦. ឈ្មោះ សឿន វិស័យ ហៅ «តឿតូច» ភេទប្រុស អាយុ ២៥ឆ្នាំ។
៧. ឈ្មោះ ស៊ូ ចន្នី ភេទប្រុស អាយុ ៣០ឆ្នាំ។
៨. ឈ្មោះ ចំរើន រស្មី ហៅ «ឡុង» ភេទប្រុស អាយុ ១៧ឆ្នាំ។
៩. ឈ្មោះ ប៊ុន លីធីវ ភេទប្រុស អាយុ ១៧ឆ្នាំ។
បច្ចុប្បន្ន ជនសង្ស័យទាំង ៩នាក់ រួមជាមួយវត្ថុតាង ត្រូវបានកម្លាំងជំនាញព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ កំពុងសាកសួរ និងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធីច្បាប់៕

