(តាកែវ)៖ នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម វ៉ី សំណាង ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តតាកែវ បានអញ្ជើញលើកស្លាកគណបក្សប្រជាជនកម្ពុជា ដែលស្ថិតនៅបណ្ដោយផ្លូវជាតិលេខ២ ភូមិហនុមាន ឃុំកណ្ដឹង ស្រុកបាទី ខេត្តតាកែវ។
នាឱកាសនោះដែរ ក៏មានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំគណបក្សខេត្ត-ស្រុក អាជ្ញាធរមូលដ្ឋាន ក្រុមការងារចុះជួយឃុំ ព្រមទាំងសមាជិក សមាជិកាគណបក្ស និងបងប្អូនប្រជាពលរដ្ឋក្នុងភូមិហនុមានផងដែរ។
សូមបញ្ជាក់ផងដែរថា ការរៀបចំលើកស្លាកគណបក្សនាពេលនេះ គឺជានិមិត្តរូបនៃភាពរឹងមាំ និងការចាក់គ្រឹះយ៉ាងរឹងមាំរបស់គណបក្សប្រជាជនកម្ពុជានៅតាមមូលដ្ឋានផ្ទាល់ ដោយបង្ហាញពីការរួមបេះដូងតែមួយរវាងថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋ ក្នុងការថែរក្សាសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍភូមិ-ឃុំឱ្យកាន់តែរីកចម្រើនជាលំដាប់៕

