ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីបើកវគ្គបណ្ដុះបណ្ដាលស្ដីពី «ការពង្រឹងសមត្ថភាពអ្នកសារព័ត៌មានលើកទី៩» វគ្គបណ្តុះបណ្តាលនេះបានប្រព្រឹត្តធ្វើឡើងរយៈពេល១ថ្ងៃពេញ។
វគ្គបណ្ដុះបណ្ដាលនេះមានគោលបំណងពង្រឹងសមត្ថភាពអ្នកសារព័ត៌មាន ដើម្បីឆ្លើយតបទៅនឹងការរីកចម្រើនយ៉ាងឆាប់រហ័សនៃប្រព័ន្ធឌីជីថល និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ។ ការពង្រឹងសមត្ថភាពនេះក៏ជាផ្នែកមួយដ៏សំខាន់ក្នុងការធានាថា អ្នកសារព័ត៌មានអាចបំពេញតួនាទីរបស់ខ្លួនបានយ៉ាងមានប្រសិទ្ធភាព ក្នុងការផ្សព្វផ្សាយព័ត៌មានពិត និងទប់ស្កាត់ការរីករាលដាលនៃព័ត៌មានមិនពិត ដែលអាចបង្កផលប៉ះពាល់ដល់សន្តិភាព ស្ថិរភាពនយោបាយ និងសមិទ្ធផលរបស់រាជរដ្ឋាភិបាល។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានលើកទឹកចិត្តដល់អ្នកសារព័ត៌មានទាំងអស់ឱ្យបន្តខិតខំប្រឹងប្រែងពង្រឹងសមត្ថភាព និងធ្វើទំនើបកម្មខ្លួនឱ្យស្របតាមការវិវឌ្ឍនៃបច្ចេកវិទ្យា និងសង្គម។
សម្រាប់វគ្គបណ្ដុះបណ្ដាលនេះមានសិក្ខាកាមជាអ្នកសារព័ត៌មានចូលរួមប្រមាណ ១៨០រូប៕




