(កណ្ដាល)៖ អនុវត្តតាមគោលការណ៍ដឹកនាំរបស់ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ លោកវរសេនីយ៍ឯក យី វណ្ណដា អធិការនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ បានចាត់តាំងកម្លាំងនគរបាលផ្នែកសណ្ដាប់ធ្នាប់ចរាចរណ៍ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលទាំង១០សង្កាត់ ចុះសម្រួលចរាចរណ៍នៅតាមគ្រឹះស្ថានអប់រំនានា ក្នុងភូមិសាស្ត្រក្រុងតាខ្មៅ។
សកម្មភាពនេះត្រូវបានអនុវត្តជាប្រចាំនៅរៀងរាល់ម៉ោងចូល និងម៉ោងចេញពីរៀន ដោយផ្តោតលើការរៀបចំសណ្ដាប់ធ្នាប់ចរាចរណ៍ កាត់បន្ថយការកកស្ទះ និងជួយសម្រួលដល់ការធ្វើដំណើររបស់សិស្សានុសិស្ស មាតាបិតា អាណាព្យាបាល ព្រមទាំងប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់តំបន់សាលារៀន។
វិធានការនេះមានគោលបំណងធានាឱ្យបាននូវសុវត្ថិភាព សណ្ដាប់ធ្នាប់ និងការពារគ្រោះថ្នាក់ចរាចរណ៍ជូនសិស្សានុសិស្ស ក៏ដូចជារួមចំណែកលើកកម្ពស់សុវត្ថិភាពចរាចរណ៍ក្នុងភូមិសាស្ត្រក្រុងតាខ្មៅ៕

