(កែប)៖ នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦នេះ កម្លាំងចម្រុះដឹកនាំដោយ លោក ហ៊ួរ មិថុនា អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកែប បានរកឃើញសពមនុស្ស ០៣នាក់ ដែលជាម្តាយ និងកូនប្រុស ០២នាក់ បន្ទាប់ពីស្លាប់បាត់បង់ជីវិត ក្នុងហេតុការណ៍លិចទូកស្មាច់ ០១គ្រឿង ខណៈចេញទៅរកងាវ នៅចំណុចឃ្លងអូរក្រសារ ស្ថិតក្នុងសង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប កាលពីរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦។

ក្នុងឱកាសនោះ អាជ្ញាធរ និងក្រុមការងារ បានសម្តែងការចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសារសព និងអំពាវនាវដល់ប្រជាពលរដ្ឋដែលប្រកបរបរនៅលើផ្ទៃសមុទ្រ សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ក្នុងអំឡុងរដូវវស្សា និងពេលមានអាកាសធាតុមិនអំណោយផល។

គួបញ្ជាក់ថា ហេតុការណ៍លិចទូកស្មាច់នេះ បានកើតឡើង នៅវេលាម៉ោងប្រមាណ ១២៖៥០នាទីរសៀល ខណៈទូកស្មាច់ ០១គ្រឿង បានចេញទៅរាវងាវ នៅមុខឃ្លងព្រែកសរសៀរ ក៏ជួបជាមួយខ្យល់ខ្លាំងបង្កជាទឹករលកធំៗ ធ្វើឱ្យលិចទូកតែម្តង។

ក្នុងទូកមានមនុស្សចំនួន ០៤នាក់ រួមមាន៖ ឈ្មោះ រស់ សាម ភេទប្រុស អាយុ ៤០ឆ្នាំ ជាឪពុក បានរស់រានមានជីវិត ខណៈភរិយាឈ្មោះ ណាំ ធារី អាយុ ៣៨ឆ្នាំ និងកូនប្រុស ០២នាក់ អាយុ ១០ឆ្នាំ និង ០៨ឆ្នាំ បានបាត់ខ្លួនក្រោយកើតហេតុ។ ជនរងគ្រោះទាំងអស់ រស់នៅភូមិអូរក្រសារ សង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប៕

By Kaim Vandy

គេហទំព័រ សេរីភាព ចក្រវាល ញូស៍ សូមស្វាគមន៍!

Leave a Reply

Your email address will not be published. Required fields are marked *

You missed