ចាប់បានហើយក្រុមជនសង្ស័យ៦នាក់ក្នុងចំណោម១២នាក់ ក្នុងករណីដេញកាប់ធាក់ប្លន់យកម៉ូតូយ៉ាងសាហាវឃោឃៅនៅផ្សាបែកចាន ស្រុកអង្គស្នួលខេត្តកណ្តាល

 

យោងតាម អធិការដ្ឋានគនរបាលស្រុកស្នួល

ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦

+ករណី: លួចមានស្ថានទម្ងន់ទោស(កាប់ប្លន់យកម៉ូតូ)

-កើតហេតុថ្ងៃទី២០ ខែមីនា  ឆ្នាំ២០២៦ វេលាម៉ោង ០០និង០៥នាទី

+នៅចំណុច:ផ្លូវបេតុងក្នុងភូមិត្នោតម្ដើម ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។

+ជនរងគ្រោះ: ០១នាក់ ប្រុស

-ឈ្មោះ បោក ពិសី ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរនិស្សិត រស់នៅភូមិត្រពាំងក្ដូរ ឃុំត្រពាំងសាលាលិច ស្រុកបន្ទាយមាស ខេត្តកំពត់។

+ជនសង្ស័យ: ១២ នាក់ (ឃាត់៦ នាក់ )

ទី១. ឈ្មោះ មី វណ្ណរិទ្ធិ ហៅពាក្យ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតបហរាកដ

ស្នាក់នៅភូមិប្រកា សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។(ឃាត់ខ្លួនគ្មានសារធាតុញៀនក្នុងទឹកនោម(-))

ទី២. ឈ្មោះ វឿន សុខហេង ហៅក្រៅគ្មាន ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរកម្មករោងចក្រ ស្នាក់នៅភូមិត្រពាំងប្រុយ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល។(ឃាត់ខ្លួនគ្មានសារធាតុញៀនក្នុងទឹកនោម(-))

៣-ឈ្មោះ លី ឡុង ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករចាក់សាំង ស្នាក់នៅភូមិព្នៅ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ(ឃាត់ខ្លួន មេក្លោងអ្នកជិះម៉ូតូជនរងគ្រោះ គ្មានសារធាតុញៀនក្នុងទឹកនោម(-))។

ទី៤-ឈ្មោះ ស៊ាប រដ្ឋា ហៅជេម ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងជួសជុលផាស់អាប់ ស្នាក់នៅភូមិត្នោតជ្រុំ សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ(ឃាត់ខ្លួន អ្នកឌុប គ្មានសារធាតុញៀនក្នុងទឹកនោម(-))។

ទី៥-ឈ្មោះ សៀង ឆាយ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងសំណង់ ស្នាក់នៅភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ(ឃាត់ខ្លួន អ្នកឌុប គ្មានសារធាតុញៀនក្នុងទឹកនោម(-))។

ទាិ៦-ឈ្មោះ ឈួយ វ៉ាន់ថា ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងសំណង់ ស្នាក់នៅភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ(ឃាត់ខ្លួន អ្នកជិះក្រោយ គ្មានសារធាតុញៀនក្នុងទឹកនោម(-))។

៧-ឈ្មោះ អាកា ភេទប្រុស អាយុប្រហែល២៤ឆ្នាំ (មេក្លោង មិនស្គាល់អត្តសញ្ញាណ) គេចខ្លួន។

៨-ឈ្មោះ ចេវ ភេទប្រុស អាយុ១៨ឆ្នាំ (មិនស្គាល់អត្តសញ្ញាណ) គេចខ្លួន។

៩-ឈ្មោះ ម៉ៅ ភេទប្រុស  (មិនស្គាល់អត្តសញ្ញាណ) គេចខ្លួន។

១០-ឈ្មោះ ឡុង ភេទប្រុស  (មិនស្គាល់អត្តសញ្ញាណ) គេចខ្លួន។

១១-និងបក្ខពួកចំនួន០២នាក់ទៀតមិនស្គាល់អត្តសញ្ញាណ។

បញ្ជាក់

-ជនរងគ្រោះបាត់ម៉ូតូ០១ គ្រឿងម៉ាកHonda dream ពណ៌ក្រហម សេរីឆ្នាំ២០២៣ ឡើងសេរីទៅឆ្នាំ២០២៥ ពាក់ផ្លាកលេខ ព្រៃវែង 1V-3353 លេខតួរនិងលេខម៉ាស៊ីន0070924។

+ វត្ថុតាងចាប់យករួមមាន:

-ទូរស័ព្ទ០១គ្រឿង ម៉ាកIphone 11 ពណ៌ទឹកសមុទ្រ

-ទូរស័ព្ទ០១គ្រឿងម៉ាក Tecno spark ពណ៌ស

+សភាពរឿងហេតុ

-នៅមុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូពីរគ្រឿងគ្នាបីនាក់ចេញពីបន្ទប់ជួលរបស់គូដណ្ដឹងនៅរាជធានីភ្នំពេញដើម្បីទៅសម្រាក់នៅផ្ទះបងប្អូន។លុះពេលជនរងគ្រោះជិះមកដល់ចំណុចកើតហេតុ ក៏ប្រទះជាមួយក្រុមជនសង្ស័យមានគ្នាប្រហែល១០នាក់ជិះម៉ូតូ០៥គ្រឿង ក្នុងនោះមានមួយគ្រឿងម៉ាកHonda CRF ពណ៌ក្រហមលាយស  មិនចាំឆ្នាំផលិតនិងផ្លាកលេខ និង០៤គ្រឿងទៀតម៉ាកHonda dream មិនចាំឆ្នាំផលិតនិងផ្លាក់លេខ បានឈប់នៅកន្លែងកើតហេតុ ក្រោយពេលជនរងគ្រោះជិះម៉ូតូហួសបន្តិច ក្រុមជនសង្ស័យបានបត់ម៉ូតូតាម ហើយម្នាក់ក្នុងចំណោមបក្ខពួកក្រុមជនសង្ស័យ បានដកពូថៅកាប់ទៅលើជនរងគ្រោះចំមួកការពារសុវត្ថភាព បណ្ដាលឲ្យជនរងគ្រោះដួលទៅនិងដី ហើយក្រុមជនសង្ស័យបានលើកម៉ូតូរបស់ជនរងគ្រោះជិះចេញទៅទិសខាងជើងកាត់ស្ដុបបែកចានទៅតាមមុខវត្តភូមិថ្មីបាត់ទៅ។

ក្រោយកើតហេតុជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលបែកចាន។បន្ទាប់ពីទទួលពាក្យបណ្ដឹងពីជនរងគ្រោះ កម្លាំងសមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋបាលបែកចាន សហការណ៍ជាមួយកម្លាំងជំនាញ់នគរបាលយុត្តិធម៌នៃអធិការដ្ឋាននគរបាលស្រុកអង្គស្នួល បានចុះដល់ចំណុចកើតហេតុ និងឆែកកាំមេរ៉ា ដើម្បីកំណត់មុខសញ្ញាក្រុមជនសង្ស័យយកទៅអនុវត្ដន៍តាមនីតិវិធី។

-លុះដល់វេលាម៉ោង០៨ និង៣០នាទី ថ្ងៃទី២៥.មិនា ២០២៦ ដោយមានចង្អុលបង្ហាញអំពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ដោយមានការសម្របសម្រួលអំពី ឯកឧត្តម គុជ គឹមឡុង ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកណ្តាល។

កម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ ផ្នែកនគរបាលយុត្តិធម៌ស្រុកអង្គស្នួល នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានសហការជាកម្លាំងផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកសំរោងទង នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ

ធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ លី ឡុង ជាមេក្លោងមកអធិការដ្ឋាននគរបាលស្រុកដើម្បីសួរបន្ត។

+នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ លី ឡុង បានសារភាពថា បក្ខពួកខ្លួនដែលមានឈ្មោះដូចខាងលើ បានរួមគ្នាធ្វើសកម្មភាពធាក់នឹងកាប់ប្លន់យកម៉ូតូរបស់ជនរងគ្រោះពិតប្រាកដមែន។

-ចំពោះករណីនេះកម្លាំងផ្នែកជំនាញកំពុងកសាងសំណុំរឿងតាមនិតិវិធី ។

Oplus_131072
Oplus_131072
Oplus_131072
Oplus_131072
Oplus_131072
Oplus_131072
Oplus_131072

 

By Kaim Vandy

គេហទំព័រ សេរីភាព ចក្រវាល ញូស៍ សូមស្វាគមន៍!

Leave a Reply

Your email address will not be published. Required fields are marked *

You missed