ខេត្តតាកែវ៖ បុគ្គលឈ្មោះ លី សម្បត្តិ និងឈ្មោះ យ៉ុង សីហា កំពុងសម្រុកធ្វើសកម្មភាពទាំងយប់ទាំងថ្ងៃ ដោយប្រើគ្រឿងចក្រធុនធំកាយជីកចំណីដីស្ទឹង និងសាងសង់របងថ្មហ៊ុំព័ទ្ធបំពានយកធ្វើជាកម្មសិទ្ធិ។

តាមប្រភពព័ត៌មានសំណង់របងគឺជាគំរោងរោងចក្រ ដែលមានទំហំផ្ទៃដីប្រមាណជា៤០ហិចតា ប៉ុន្តែការសាងសង់របងនោះ កំពុងសង់ចូលចំណីដីច្រាំងស្ទឹងស្លាគូរ ដែលស្ថិតនៅក្នុងមូលដ្ឋានស្រុកត្រាំកក់ ខេត្តតាកែវ។

ប្រភពព័ត៌មានបន្តបន្តបញ្ជាក់ថា៖ អាជ្ញាធរស្រុកត្រាំកក់ លោក កេត ម៉ៅ អភិបាលស្រុកត្រាំកក់ និងមន្ត្រីជំនាញពាក់ព័ន្ធក្នុងស្រុកត្រាំកក់ជាអ្នកបណ្តោយឲ្យបុគ្គលឈ្មោះ លី សម្បត្តិ និងឈ្មោះ យ៉ុង សីហា ធ្វើការសាងសង់របងយកដីចំណីស្ទឹង។

ប្រជាពលរដ្ឋជាច្រើនសំណូមពរដល់លោក វី សំណាង អភិបាលខេត្តតាកែវ រួមទាំងប្រធានមន្ទីរធនធាន ជួយដឹកនាំមន្ត្រីជំនាញចុះត្រួតពិនិត្យ និងមានវិធានការច្បាប់លើករណីខាងលើនេះផង៕

DCIM100MEDIADJI_0260.JPG
DCIM100MEDIADJI_0266.JPG
DCIM100MEDIADJI_0264.JPG
DCIM100MEDIADJI_0265.JPG
DCIM100MEDIADJI_0267.JPG
DCIM100MEDIADJI_0261.JPG

By Kaim Vandy

គេហទំព័រ សេរីភាព ចក្រវាល ញូស៍ សូមស្វាគមន៍!

Leave a Reply

Your email address will not be published. Required fields are marked *

You missed