(រាជធានីភ្នំពេញ) នៅព្រឹកថ្ងៃទី ៥ ខែ តុលា ឆ្នាំ ២០២៥ នេះ សមត្ថកិច្ចចម្រុះរួមមានមន្រ្តីគយចល័តតំបន់១ មន្ត្រី កបប មន្ត្រីនគរបាលសេដ្ឋកិច្ចរាជធានីភ្នំពេញ និង មន្រ្តីមូលដ្ឋាន កំពុងចុះត្រួតពិនិត្យឃ្លាំងរបស់ស្រីទូច ដែលនាំជង្គង់មាន់ ស្លាបមាន់ ជេីងមាន់មកពីប្រទេសថៃ មានទីតាំងស្ថិតនៅ សង្កាត់ច្រាំងចំរេះ ១ ខណ្ឌ ឬស្សីកែវ រាជធានីភ្នំពេញ ។  

គោលបំណងត្រួតពិនិត្យផ្ដោតទៅលេីការងារសំខាន់ ២ គឺទី១ ទំនិញនាំចូលនេះមានគុណភាពល្អត្រឹមត្រូវដែរឬទេ ? ទី២ ទំនិញនាំចូលនេះមានបានបង់ពន្ធជូនរដ្ឋគ្រប់ចំនួនត្រឹមត្រូវដែរឬទេ ។ និយាយរួមគឺធ្វើដេីម្បី សុវត្ថិភាពសុខភាពប្រជាពលរដ្ឋ និង ចំណូលពន្ធចូលរដ្ឋ ៕

 

 

By Kaim Vandy

គេហទំព័រ សេរីភាព ចក្រវាល ញូស៍ សូមស្វាគមន៍!

Leave a Reply

Your email address will not be published. Required fields are marked *

You missed