(ខេត្តកណ្តាល) ទីតាំងសម្ងួតថ្នាំកាតាបមួយកន្លែងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ២១ ក្នុងភូមិព្រែកតាកេរ ឃុំកោះធំ (ខ) ស្រុកកោះធំ ខេត្តកណ្តាល កំពុងបានដំណេីរការជាលក្ខណៈអាថិ៍កំបាំង ដែលតាមប្រភពប្រជាពលរដ្ឋនៅជិតទីតាំងនោះ(សូមមិនបញ្ចេញឈ្មោះ)បានបង្ហេីបប្រាប់អង្គភាពសារព័ត៌មានយេីងថា សិប្បកម្មមួយទីតាំងនេះ សង្ស័យតែគ្មានច្បាប់អនុញ្ញាតនោះទេ តែគ្រាន់តែដាក់ស្លាកថា សិប្បកម្មសម្ងួតថ្នាំកាតាប ដេីម្បីបំភាន់ភ្នែកមហាជន និងដេីម្បីគេចមិនបង់ពន្ធជូនរដ្ឋតែប៉ុណ្ណោះ ។
ប្រភពបានបង្ហេីបប្រាប់បន្ថែមថា ថៅកែកន្លែងនេះគឺជាជាជនជាតិចិន ប៉ុន្តែអ្នកទទួលមេីលការខុសត្រូវគឺជាជនជាតិខ្មែរ ហេីយឮថាមានការិតត្បិត អ្នកដែលធ្វេីការនៅទីនេះក្នុងការចេញចូលម្តងៗ ហាក់ដូចជាមានអាថ៌កំបាំងអ្វីនៅខាងក្នុងយ៉ាងដូច្នេះដែរ។
ពាក់ព័ន្ធបញ្ហាខាងលើ អង្គភាពសារព័ត៌មានយេីងខ្ញុំក៏បានព្យាយាមទំនាក់ទំនងទៅលោក ឆៃ វ៉ាន់ឌី អភិបាលស្រុកកោះធំ នៅព្រឹកថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៥ តាមរយៈ WhatsApp ដេីម្បីសួរនាំពាក់ព័ន្ធបញ្ហាខាងលេីនេះផងដែរ ប៉ុន្តែលោកចូលមេីលហេីយ តែមិនបានឆ្លេីយតបនោះឡើយ។
ជុំវិញទៅនឹងករណីនេះ ប្រជាពលរដ្ឋដែលរស់នៅមូលដ្ឋាននោះ សូមសំណូមពរដល់ជំនាញពាក់ព័ន្ធ ជាពិសេសឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល មេត្តាចាត់មន្ត្រីជំនាញចុះពិនិត្យទីតាំងមួយកន្លែងនេះផង ដើម្បីកុំឲ្យបង្កផលប៉ះពាល់ដល់សុខភាពបងប្អូនប្រជាពលរដ្ឋ និងដើម្បីកុំឲ្យបំបាត់ពន្ធចំណូលចូលជាតិ៕

