(ភ្នំពេញ) នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥នេះ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រ និងសម្តេចព្រះមហាក្សត្រីយ៍ នរោត្តម មុនិនាថ សីហនុ សម្តេចព្រះវររាជមាតាជាតិខ្មែរ បានយាងចាកចេញពីរាជធានីភ្នំពេញ ទៅពិនិត្យព្រះរាជសុខភាព នៅរដ្ឋធានីប៉េកាំង ប្រទេសចិន។

ក្នុងព្រះរាជសារជូនប្រជារាស្ត្រខ្មែរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង មានព្រះបន្ទូលថា ក្នុងឱកាសនៃការគង់ប្រថាប់ពិនិត្យព្រះរាជសុខភាពនៅប្រទេសចិន, សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នឹងទទួលជួយកិច្ចការទាំងឡាយក្នុងព្រះបរមនាមព្រះអង្គ។

សូមបញ្ជាក់ថា រដ្ឋាភិបាលចិន បានយកចិត្តទុកដាក់ខ្ពស់បំផុតលើព្រះរាជសុខភាពរបស់ព្រះមហាក្សត្រខ្មែរ និងសម្តេចវររាជមាតាជាតិខ្មែរ ហើយបានថ្វាយក្រុមគ្រូពេទ្យពិនិត្យព្រះរាជសុខភាពព្រះអង្គទាំងទ្វេជាទៀងទាត់ ដោយមួយឆ្នាំពិនិត្យព្រះរាជសុខភាពថ្វាយព្រះអង្គទាំងទ្វេចំនួនពីរលើក។ លើកទី១ធ្វើឡើងនៅដើមឆ្នាំ ហើយលើកទី២ ធ្វើឡើងនៅចុងឆ្នាំ៕

By Kaim Vandy

គេហទំព័រ សេរីភាព ចក្រវាល ញូស៍ សូមស្វាគមន៍!

Leave a Reply

Your email address will not be published. Required fields are marked *

You missed