(ខេត្តព្រះវិហារ) យ៉ាងហោចណាស់ទំនិញដែលខូចគុណភាពចម្រុះដែលនាំពីប្រទេសថៃ ចូលមកកម្ពុជា ដោយឆ្លងកាត់ប្រទេសឡាវ តាមច្រកព្រំដែនកំពង់ស្រឡៅ ស្រុកឆែប ខេត្តព្រះវិហារ។ ត្រូវបានក្រុមការងារចម្រុះធ្វើការពិនិត្យនិងសម្រេចដុតកម្ទេចចោលហើយ នៅរសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥នេះ។ នេះបើយោងតាមក្រុមការងារចម្រុះបានឲ្យដឹងដែលបានត្រួតពិនិត្យទៅលើរថយន្តដឹកទំនិញទាំង៤នោះ រួមមាន មន្រី្ដគយ និងរដ្ឋាករខេត្តកំពង់ធំ-ព្រះវិហារ, លោក ជាប សៅ ប្រធានសាខាគយ និងរដ្ឋាករខេត្តកំពង់ធំលោក ឃិត សុធារ៉ា អភិបាលស្រុកឆែប លោក លឹម សាលួត មន្រ្ដីការិយាល័យផលិតផល និងបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ និងសមត្ថកិច្ចពាក់ព័ន្ធ ក្រោមការដឹកនាំសម្របសម្រួលពីលោក ស្រេង វុទ្ធា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះវិហារ។

 

សូមបញ្ជាក់ថាៈ ទំនិញទាំងអស់នេះសុទ្ធសឹងតែខូចគុណភាព រួមមាន

១/កោះមាន់ ចំនួន២០៥កេស ស្មើនឹង ២៤៦០គីឡូក្រាម។

២/ស្លាបមាន់ ចំនួន៤៥កេស ស្មើនឹង ៥៤០គីឡូក្រាម។

៣/ត្រីកន្ធរ ចំនួន១០០ការុង ស្មើនឹង ២០០០គីឡូក្រាម។

៤/នំម្សៅបំពង ចំនួន១៤០គីឡូក្រាម។ ទំនិញដែលត្រូវរឹបអូសបាននេះ និងធ្វើការ ដុតកម្ទេចចោលទាំងស្រុងហើយ សរុបមានទម្ងន់៥០១៤០គីឡូក្រាម។ ដោយឡែករថយន្តល្មើសទាំង៤គ្រឿងនេះ ត្រូវបានសមត្ថកិច្ចធ្វើការផាកពិន័យតាមច្បាប់។

 

រថយន្តដែលបានធ្វើសកម្មភាពដឹកជញ្ជូនទំនិញខូចគុណភាពពីប្រទេសថៃ ឆ្លងកាត់ប្រទេសឡាវ ចូលមកកម្ពុជា ទាំង៤គ្រឿងនេះ ត្រូវបានលោក ឃិត សុធារ៉ា អភិបាលស្រុកឆែប និងជាប្រធានគណៈបញ្ជាការឯកភាពស្រុក ដោយអនុវត្តតាមបទបញ្ជា និងការណែនាំពីលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ និងជាប្រធានគណៈបញ្ជាការ ឯកភាពខេត្ត បានធ្វើការឃាត់នៅច្រកព្រំដែនកំពង់ស្រឡៅ នៅយប់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥ ដោយសហការជាមួយកម្លាំងយោធា និងសាខាគយរដ្ឋករខេត្ត និងគយតំបន់៥ ចាត់ការតាមនីតិវិធីច្បាប់៕

By Kaim Vandy

គេហទំព័រ សេរីភាព ចក្រវាល ញូស៍ សូមស្វាគមន៍!

Leave a Reply

Your email address will not be published. Required fields are marked *

You missed