(ខេត្តកោះកុង)
សមត្ថកិច្ចថៃ សម្រេចដោះលែង ប្រជាពលរដ្ឋខ្មែរ ១៦នាក់ បន្ទាប់ពីចាប់ខ្លួននៅខេត្តត្រាត ប្រទេសថៃពួកគាត់ត្រូវបានអនុញ្ញាតឱ្យមកប្រទេសកម្ពុជាវិញក្រោយមានការសម្របសម្រួលពីថ្នាក់ដឹកនាំ។
គួរឲ្យដឹងថា ពលរដ្ឋទាំង ១៦នាក់នេះភាគច្រើនជាអ្នកភូមិ៤ ខេត្តកោះកុង ត្រូវបានអាជ្ញាធរថៃចាប់ខ្លួនកាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ កន្លងទៅពីបទនេសាទដោយពុំមានការអនុញ្ញតនៅតំបន់ហាមឃាត់ ស្ថិតនៅស្រុកខៅស្មីង ខេត្តត្រាត ប្រទេសថៃ។
- អ្នកទាំង១៦រូប បានមកដល់ទីរួមខេត្តកោះកុង នៅល្ងាច ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥នេះ៕

