(កំពង់ចាម)៖ គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ដពីរគ្រឿងបុកគ្នាពេញទំហឹង នៅចំណុចភូមិស្ពឺ ឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម បានបណ្ដាលឲ្យមនុស្ស៣នាក់ស្លាប់ និង៧នាក់រងរបួសធ្ងន់ ស្រាល (រងរបួសធ្ងន់២នាក់) នារសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥នេះ។

របាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ក្នុងចំណោមអ្នករងរបួសធ្ងន់ទាំងពីរនាក់នោះ មានម្នាក់ជាកូនប្រុសពៅរបស់នាយឧត្តមសេនីយ៍ វ៉ា ប៉ោអ៊ាន ដែលជាឥស្សរជនជាន់ខ្ពស់អមដំណើរសម្តេចតេជោ ហ៊ុន សែន កាលពី៤៨ឆ្នាំមុន ដើម្បីស្វែងរកការរំដោះជាតិ ពោលនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧។

សមត្ថកិច្ចបានបញ្ជាក់ថា រថយន្ដទាំងពីរគ្រឿងដែលបុកគ្នានោះ ម៉ាក Toyota Tundra ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2AQ-5318 និងម៉ាក Toyota Prius ពណ៌ស្ករ ពាក់ផ្លាកលេខភ្នំពេញ 2AX-5785។ កូនប្រុសពៅរបស់នាយឧត្តមសេនីយ៍ វ៉ា ប៉ោអ៊ាន ដែលជាអ្នកបើកបររថយន្ដ Prius ឈ្មោះ ឈាន ជីអូន អាយុ២៥ឆ្នាំ រស់នៅភូមិព្រែកភ្នៅ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញបានបញ្ជូនទាំងអ្នកស្លាប់ និងរងរបួសទៅកាន់មន្ទីរពេទ្យ ព្រមទាំងវាស់វែងយករថយន្ដទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកចំការលើ ដើម្បីដោះស្រាយបន្ដតាមនីតិវិធី៕

By Kaim Vandy

គេហទំព័រ សេរីភាព ចក្រវាល ញូស៍ សូមស្វាគមន៍!

Leave a Reply

Your email address will not be published. Required fields are marked *

You missed