នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ០៣​៖០២នាទីរំលងអាធ្រាត នៅចំណុចបន្ទប់ជួលម្ដុំអូរសំអាត​ ស្ថិតនៅក្រុមទី១៣ ភូមិ១ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ​ មានករណីលួចមានស្ថានទម្ងន់ទោស (កាច់បំបែកសោក​ លួចម៉ូតូ) ចំនួន ០៣លើក (សម្រេច ០២លើក និងមិនបានសម្រេច ០១លើក) បង្កឡើងដោយជនសង្ស័យចំនួន ០៣នាក់។

ក្រោយពីមានហេតុការណ៍កើតឡើង ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, លោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន, វរសេនីយ៍ឯក ហែម បូណា និងវរសេនីយ៍ឯក ឆាន់ គីមលី អនុប្រធាននាយកដ្ឋាន បានដឹកនាំសហការជាមួយស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ និងខេត្តត្បូងឃ្មុំ ដោយបានធ្វើការស្រាវជ្រាវតាមនីតិវិធី និងជំនាញ រហូតកំណត់បានអត្តសញ្ញាណ និងទីតាំងលាក់ខ្លួនរបស់ក្រុមជនសង្ស័យខាងលើ។

ដោយជនសង្ស័យឈ្មោះ​ ណុះ​ យូសុះ​ ភេទប្រុស អាយុ ២៧ឆ្នាំ​ ជនជាតិខ្មែរ​ និងឈ្មោះ ហាក់​ វេហា​ ហៅ​ បុត្រ​ ភេទប្រុស​ អាយុ ២០ឆ្នាំ​ ជនជាតិខ្មែរ (កំពុងឃុំខ្លួននៅពន្ធនាគារ)​។

លុះនៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៥ កម្លាំងជំនាញបានបន្តដឹកនាំសហការដោយឃាត់ខ្លួនបានជនសង្ស័យចំនួន ០២នាក់ បន្ថែមទៀត រួមមាន៖
-ទី១.ឈ្មោះ សេន មករា ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិខ្មែរ
-ទី២.ឈ្មោះ វន រ៉ាដេឡា ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ ឃាត់ខ្លួនត្រង់ចំណុច ភូមិឡ ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីកសាងសំណុំរឿងតាមនីតិវិធីបន្ត៕

By Kaim Vandy

គេហទំព័រ សេរីភាព ចក្រវាល ញូស៍ សូមស្វាគមន៍!

Leave a Reply

Your email address will not be published. Required fields are marked *

You missed