ខេត្តកណ្តាល : ករណីលិចទូកដរ បណ្តាលឱ្យបា.ត់ខ្លួនប្តីប្រពន្ធ២នាក់ បានកើតឡើងកាលពីយប់ថ្ងៃទី២៦ មិថុនា ឆ្នាំ២០២៥ នៅចំណុចកោះមាស ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ រហូតមកដល់ព្រឹកថ្ងៃទី២៧ មិថុនា ឆ្នាំ២០២៥នេះ គេសង្កេតឃើញមានទាំងសមត្ថកិច្ច ព្រះសង្ឃ និងអាជ្ញាធរពាក់ព័ន្ធ រួមទាំងកងកម្លាំងរុករក៩១១ បានចុះទៅដល់ទីតាំងកំពង់ដរកោះមាស ដើម្បីស្វែងរុករកប្តីប្រពន្ធទាំង២នាក់ ដែលបានបាត់ខ្លួននោះ ។
