សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវឲ្យអ្នកលក់ក្នុងស្រុកក៉ំឆ្លៀតឱកាសនេះ ដើម្បីលក់យកតម្លៃខ្ពស់ពីពលរដ្ឋខ្លួ
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំពាវនាវឲ្យអ្នកលក់ក្នុងស្រុកក៉ំឆ្លៀតឱកាសនេះ ដើម្បីលក់យកតម្លៃខ្ពស់ពីពលរដ្ឋខ្លួន។ សម្តេចបវរធិបតី បានបន្តថា “ប្រសិនបើទំនិញផលិតផលទាំងនោះឡើងថ្លៃដោយសារកត្តាផ្សេងៗមិនអីទេ តែម៉ំតម្លើងថ្លៃដោយឆ្លៀតឱកាស”។ នេះជាការថ្លែងរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទកិច្ចប្រជុំគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជកម្ពុជា (ស.ស.យ.ក.) នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ នៅសណ្ឋាគារសុខា នៃខេត្តសៀមរាប។
ជាមួយគ្នានេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងជម្រុញឲ្យកម្ពុជាផលិតផលិតផលក្នុងស្រុកឲ្យបានច្រើន បំរើក្នុងស្រុកឲ្យបានច្រើន និងផលិតដើម្បីនាំចេញ ។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រាជរដ្ឋាភិបាលនឹងខិតខំប្រឹងប្រែដើម្បីជំរុញឲ្យការផលិតសំរាប់បំរើក្នុងស្រុក និងនាំចេញផងដែរ៕

