នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានទទួលពាក្យបណ្តឹងរបស់ឈ្មោះ TANG CAIYOU (ថាំង ខាយូ) ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិចិន ដោយកាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង០០៖៣០នាទី ខ្លួនត្រូវបានជនមិនស្គាល់អត្តសញ្ញាណមួយក្រុម មានគ្នា៣នាក់ ជាជនជាតិខ្មែរ និងចិន បានធ្វើសកម្មភាព បង្ខាំង និងជំរិតទារប្រាក់ពីខ្លួនអស់ចំនួន ១២,០០០ USD និង ៨១,០០០ USDT។ ក្រោយមកក្រុមជនសង្ស័យបានដឹករូបខ្លួនទៅដាក់នៅក្បែរអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ពោធិ៍ចិនតុង។

ក្រោយពីទទួលបានពាក្យបណ្តឹងខាងលើ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន វរសេនីយ៍ឯក ហែម បូណា និងវរសេនីយ៍ឯក ឆាន់ គីមលី អនុប្រធាននាយកដ្ឋាន បានធ្វើការស្រាវជ្រាវតាមនីតិវិធី និងជំនាញរកឃេីញថា បន្ទាប់ពីធ្វើសកម្មភាពរួចក្រុមជនសង្ស័យបានយករថយន្តប្រព្រឹត្តបទល្មើសទៅផ្លុងចោល នៅចំណុចភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ រួចក៏បានបន្តឡើងជិះរថយន្តតាក់ស៊ី ០១គ្រឿង ម៉ាក Toyota Prius។

លុះនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង១៩និង០០នាទី កម្លាំងជំនាញបានធ្វើការអញ្ជើញម្ចាស់រថយន្តតាក់ស៊ីខាងលើមកធ្វើការបំភ្លឺ។

ក្រោយមកនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ កម្លាំងជំនាញនៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំសហការជាមួយកម្លាំង ជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានធ្វើការឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ ចំនួន ០៨នាក់ រួមមាន៖
១៖ ឈ្មោះ HUANG WENJING (ហួង វិនជីង) ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិចិន ត្រង់ចំណុចផ្លូវ113ខេ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ
២៖ ឈ្មោះ YAW BAY NAR (យ៉ាវ បេ ណា) ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិមីយ៉ាន់ម៉ា
៣៖ ឈ្មោះ CHIT PO PO (ឈីត ប៉ូប៉ូ) ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិមីយ៉ាន់ម៉ា
៤៖ ឈ្មោះ SAI MWAN KHAY (សៃ ម័ន ខាយ) ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិមីយ៉ាន់ម៉ា
៥៖ ឈ្មោះ LI YANG (លី យ៉ាង) ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិចិន
៦៖ ឈ្មោះ LONG XIAOHUI (ឡុង សៀវហ៊ួយ) ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិចិន
៧៖ ឈ្មោះ CHEN XIAOQIANG (ចិន សៀវឈាំង) ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិចិន ត្រង់ចំណុចភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ
៨៖ ឈ្មោះ SHAO MINGBO (សៅ មីងបូ) ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិចិន ត្រង់ចំណុចភូមិ៣ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានបញ្ជូនមកកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីធ្វើការសាកសួរ៕

By Kaim Vandy

គេហទំព័រ សេរីភាព ចក្រវាល ញូស៍ សូមស្វាគមន៍!

Leave a Reply

Your email address will not be published. Required fields are marked *

You missed