(ភ្នំពេញ)៖ ម្ដងហើយម្ដងទៀត ថៃបានអនុវត្តផែនការឈ្លានពាន ធ្វើទុក្ខបុកម្នេញ និង ប្រតិបត្តិគោលការណ៍នានាខុសច្បាប់ជាប្រព័ន្ធតាមរយៈសមត្ថកិច្ច យោធា កងកម្លាំងប្រដាប់អាវុធចម្រុះក្រោមឱវាទខ្លួន ព្រមទាំងរន្ថើនផ្ញើសារ បំភាន់ មួលបង្កាច់ បំភ្លៃ គំរាមកំហែង បំភិតបំភៃ ការចាត់វិធានការនានា ការចាប់ខ្លួន ការយកច្បាប់ថៃមកផ្ដន្ទាទោតដល់ប្រជាពលរដ្ឋខ្មែរ ដែលបានកំពុងរស់នៅ កាន់កាប់ អាស្រ័យផលលើដីកំណើតស្របច្បាប់តជំនាន់ពីដូនតារាប់សត្សវត្តន៍ តាំងពីយូរលង់ណាស់មកហើយលើដែនអធិបតេយ្យស្របច្បាប់របស់កម្ពុជា។ ទន្ទឹមនឹងក្នុងពេលថ្មីៗនេះ ទាំងអភិបាលខេត្តស្រះកែវថៃបច្ចុប្បន្ន បានទទួលស្គាល់ថាស្ថិតក្នុងដែនអធិបតេយ្យកម្ពុជា និងលោក ប្រាវីតវង់សាវ៉ាន អតីតរដ្ឋាបាលភិបាលលោក អាភីស៊ីតវេចាជីវ៉ា ក្នុងឆ្នាំ២០១០ បានប្រកាសទទួលស្គាល់ចំពោះមុខអ្នកសារព័ត៌មាន ថាដីតំបន់ភូមិព្រៃចាន់ និងភូមិជោគជ័យ និងផ្សេងៗទៀតតាមព្រំដែន ស្ថិតក្នុងដែនអធិបតេយ្យរបស់កម្ពុជា។

By Kaim Vandy

គេហទំព័រ សេរីភាព ចក្រវាល ញូស៍ សូមស្វាគមន៍!

Leave a Reply

Your email address will not be published. Required fields are marked *

You missed