ដោយអនុវត្តតាមបទបញ្ជារបស់លោក​ឧត្តមសេនីយ៍​ឯក​ ង៉េង​ ជួ​ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ​ នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង​ ២០៖១០នាទី​ លោកឧត្តមសេនីយ៍ត្រី​ ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋាន​ ដឹកនាំកម្លាំងជំនាញនាយកដ្ឋានបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់​ នៅចំណុចផ្ទះជួលលេខ៦៧​ ផ្លូវលេខ៧១បេតេ ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ​ ពាក់ព័ន្ធករណី​លួច (កាច់សោរកម៉ូតូ) នៅថ្ងៃទី០៤​ ខែសីហា​ ឆ្នាំ២០២៥​ ត្រង់ចំណុចភូមិព្រៃល្វា​ សង្កាត់ចោមចៅ២​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​ ពីជនរងគ្រោះឈ្មោះ​ ឡាយ​ ចាន់សី ភេទស្រី អាយុ ៤៣ឆ្នាំ​ ជនជាតិខ្មែរ។

ជនសង្ស័យទាំង ០៣នាក់ រួមមាន​៖
*១៖ ​ឈ្មោះ​ សន​ ពេជ្រច័ន្ទដានីន​ ហៅចែកា​ ភេទស្រី អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរនារីខារ៉ាអូខេ ទីកន្លែងស្នាក់នៅបន្ទប់ជួល​ ផ្លូវលេខ៧១បេតេ រាជធានីភ្នំពេញ (អ្នកទទួលផលចោរកម្ម)។
*២៖ ឈ្មោះ​ សុវណ្ណ​ រ៉ូហ្សា ហៅ​សាក់​ ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ ទីកន្លែងស្នាក់នៅបន្ទប់ជួល​ ផ្លូវលេខ៦៥៦​ សង្កាត់តាង៉ូវ​ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ (ផ្សំគំនិតក្នុងអំពើទទួលផលចោរកម្ម)​។
*៣៖ ​ឈ្មោះ​ រិន​ មករា ហៅតោ ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ​ ទីកន្លែងស្នាក់នៅម្តុំវត្តនិរោធ រាជធានីភ្នំពេញ (អ្នកលួច​)។

សម្ភារដកហូត រួមមាន៖ ម៉ូតូម៉ាក​ហុងដាឌ្រីម​ ពណ៌ខ្មៅ​ ពាក់ផ្លាកលេខ​ ភ្នំពេញ 1FZ-1553, ម៉ូតូម៉ាក​ហុងដាស្កុបពី ពណ៌ស​ ពាក់ផ្លាកលេខ​ ត្បូងឃ្មុំ 1H-6537, ម៉ូតូម៉ាក​ហុងដាហ្សូមឺរ ពណ៌ទឹកក្រូច ពាក់ផ្លាកលេខ ភ្នំពេញ ​1GB-4829 និងផ្លាកលេខម៉ូតូចំនួន ០៣សន្លឹក​។

បច្ចុប្បន្ន​កម្លាំងជំនាញ បាននាំជនសង្ស័យខាងលើមកនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ​ ដើម្បីធ្វើការសាកសួរ​តាមនីតិវិធី៕

By Kaim Vandy

គេហទំព័រ សេរីភាព ចក្រវាល ញូស៍ សូមស្វាគមន៍!

Leave a Reply

Your email address will not be published. Required fields are marked *

You missed