(កណ្ដាល) ៖ កម្លាំកងរាជអាវុធហត្ថខេត្តកណ្តាល បានចាប់ឃាត់ខ្លួនជនសង្ស័យ ០៣នាក់ នៅភូមិព្រែកគង់​ សង្កាត់សំពៅពូន​ ក្រុងសំពៅពូន ខេត្តកណ្តាល ពាក់ព័ន្ធករណីគ្រឿងញៀន ក្រោយពលរដ្ឋរាយការណ៍តាម APP NoDrug ។

កាលពីថ្ងៃទី២២ ខែមិថុនា​ ឆ្នាំ២០២៥ ក្រោយពីកម្លាំងសមត្ថកិច្ចរបស់អនុគណៈកម្មការប្រចាំបញ្ជា ២៤ម៉ោង បានទទួលព័ត៌មានតាមរយៈកម្មវិធីទូរសព្ទដៃ NoDrug ថា មានករណីចែកចាយ និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិព្រែកគង់​ សង្កាត់សំពៅពូន​ ក្រុងសំពៅពូន ខេត្តកណ្តាល ជាមួយកម្លាំងគណៈកម្មការគ្រប់គ្រងកម្មវិធីទូរសព្ទ NoDrug និងបញ្ជូនព័ត៌មានភ្លាមៗទៅកាន់សមត្ថកិច្ចជំនាញនៅមូលដ្ឋាន ។

លោកឧត្ដមសេនីយ៍ទោ ឃន តារាសម្បត្តិ អគ្គលេខាធិការរង និងជាប្រធានអនុគណៈកម្មការប្រចាំបញ្ជា ២៤ម៉ោង បានបញ្ជាកម្លាំងអនុគណៈកម្មការ សហការ និងផ្តល់ព័ត៌មានដល់កម្លាំងបញ្ជា កម្លាំងជំនាញដោយមានការដឹកនាំដោយលោក​វរសេនីយ៍ឯក​ ទូច​ អ៊ីណាន មេបញ្ជាការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្ដម ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត បានចាត់កម្លាំងជំនាញចុះសហការជាមួយអាវុធហត្ថ​ក្រុងសំពៅពូន ចុះដល់ទីតាំងប្រតិបត្តិការបង្ក្រាបករណីនេះ និងបានឃាត់ខ្លួនជនសង្ស័យសរុប ០៣នាក់ ។

វត្ថុតាងចាប់យកបាន រួមមាន៖ ម្សៅក្រាមពណ៌ សថ្លា សង្ស័យជាសារធាតុញៀនចំនួន ០៥កញ្ចប់, ទូរសព្ទ ០១គ្រឿង ម៉ាក SAMSUNG, កាំបិតចំនួន ០៤ដើម, សម្ភារៈសម្រាប់វិចខ្ចប់ និងប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញចាត់ការតាមនីតិវិធីច្បាប់បន្ត ៕

By Thy Moscow

នេះជាគណនីដើម្បីផុសព័ត៌មាន

Leave a Reply

Your email address will not be published. Required fields are marked *

You missed